សេវាកម្មបណ្តុះបណ្តាល និង ការអភិវឌ្ឍន៍ធនធានមនុស្ស

Shaiyo Triple A Group ផ្តល់សេវាកម្មបណ្តុះបណ្តាលសំរាប់ការអភិវឌ្ឍន៍ និយោជិក ជាមួយនឹងបច្ចេកទេសបណ្តុះបណ្តាលដ៏ទំនើបដើម្បីផ្តល់ដល់អតិថិជនរបស់យើង ប្រកបដោយប្រសិទ្ឋិភាព និង និយោជិកប្រកបដោយអាជីពដែលជាកម្លាំងដ៏ខ្លាំងក្លានៅពី ក្រោយអាជីវកម្មរបស់អតិថិជនយើងដើម្បីក្លាយជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ។

ដើម្បីក្លាយជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក និយោជិកត្រូវតែមានចំណេះដឹង និង សមត្ថភាពដើម្បីសម្របខ្លួនទៅនឹងពិភពលោកដែលកំពុងផ្លាស់ប្តូរធ្វើដូច្នេះពួកគេអាចបន្ត បង្កើត ការងារប្រកបដោយគុណភាព និង ការងារពេញលេញ ។ ជាមួយនឹងការបារម្ភ នៃ ការអភិវឌ្ឍន៍ធនធានមនុស្ស Shaiyo Triple A Group បានបង្កើតនាយកដ្ឋានបណ្តុះ បណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីដឹកនាំសេវាកម្មបណ្តុះបណ្តាល ។ និយោជិកថ្មី នឹងត្រូវបានទទួលការបណ្តុះបណ្តាលឋិតនៅក្រោមកម្មវិធី បណ្តុះបណ្តាលមុនសេវាកម្ម (ដែលយើងហៅជាទូទៅថា “ការណែនាំអោយស្គាល់” )។ ម៉្យាងវិញទៀត និយោជិកដែល មានបទពិសោធន៍ការងារជាមួយនឹងក្រុមហ៊ុននឹងត្រូវបានផ្តល់ជូនសេវាកម្ម បណ្តុះបណ្តាល ខាងក្នុងដែលពួកគេទទួលបានការបណ្តុះបណ្តាលសំរាប់កន្លែងជាក់លាក់នៃការទទួលខុសត្រូវរបស់ពួកគេ ។ បន្ថែមពីលើនេះ Shaiyo Triple A Group ក៏បានផ្តល់ផងដែរការបណ្តុះបណ្តាលឡើងតួនាទីចំពោះនិយោជិកដែលមានបទពិសោធន៍ ទាំងអស់ដែលបានទទួលចំណេះដឹងនិងបទពិសោធន៍គ្រប់គ្រាន់ដើម្បីឡើងឋានៈបាន ។ ក្រុមក៏បានផ្តល់ផងដែរនូវនិយោជិករបស់ខ្លួនអោយអាចប្រើបាននូវប្រពន្ឋ័ទិន្នន័យចំណេះ ដឹងរបស់ក្រុមហ៊ុនបាន ឧទាហរណ៍ វីដេអូក្លិបខ្លីៗ, ទិន្នានុប្បវត្តិ និង ឯកសារគាំទ្រផ្សេងៗ ដើម្បីជួយនិយោជិកនៅក្នុងការសិក្សាស្រាវជ្រាវ និង បន្តការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ។