• bigimage0
  • 900x360 e font-01
  • woodship.psd01
  • bigimage1
  • bigimage2
  • bigimage3
responsive carouselby WOWSlider.com v6.1


អាជីវកម្មដើមឈើដែលរីកលូតលាស់លឿន

Shaiyo Triple A Group មានបទពិសោធន៍ និង ជំនាញច្រើនជាង ៤០ឆ្នាំនៅក្នុង ឧស្សាហកម្មដើមឈើដែលរីកលូតលាស់លឿន។កសិករជាប់កិច្ចសន្យា២.៥លាននាក់របស់យើងទទួលទិន្នផលខ្ពស់ពីកូនឈើ Shaiyo តាមរយៈកម្មវិធីគាំទ្រក្រុមហ៊ុនដែលអប់រំពួកគេ ស្តីអំពីការរៀបចំដី ការរៀបចំផែនការដាំដុះ ការថែរក្សា និង ការច្រូតយកផល ។ ផលិតផលប្រចាំឆ្នាំកូនឈើគុណភាពខ្ពស់ 300,000,000 របស់យើងបង្កើតឈើច្រើនជាង ២៤លានតោន និង បង្កើតអោយមានតំបន់ពណ៍បៃតងច្រើនជាង 1,000,000 Rais (180,000 ហិកតា) ។ រាល់ឆ្នាំតំបន់បៃតងទាំងអស់នេះនឹងស្រូបយកកាបូនឌីអុកស៊ីត ច្រើនជាង ២២ តោនហើយបញ្ចេញអុកស៊ីសែនច្រើនជាង ៣២ តោនដល់បរិយាកាស ។ ដូច្នេះ អាជីវកម្មដើមឈើលូតលាស់លឿនរបស់ Shaiyo Triple A មិនគ្រាន់តែបង្កើន ទ្រព្យសម្បត្តិដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយឥទ្ឋិពលផ្ទាំងកញ្ចក់ផងដែរ ដែល វាល្អសំរាប់មនុស្សលោក ។