Shaiyo Triple A គឺជាក្រុមហ៊ុនចំរុះជាតិសាសន៍ដែលមានមូលដ្ឋាននៅប្រទេសថៃ ដែលផ្តោតទៅលើការរីកចំរើនជាមួយគ្នាប្រកបដោយនិរន្តរភាពជាមួយនឹងសង្គម និង សហគមន៍ ។ ជាដំបូង យុទ្ឋសាស្ត្រសិក្សាស្រាវជ្រាវ និង ការអភិវឌ្ឍន៍របស់ក្រុម បាននាំអោយក្រុមក្លាយជាអ្នកនាំចេញស្រូវ និង ដំឡូងមីធំជាងគេបំផុតរបស់ពិភពលោក ។ តាមរយៈជោគជ័យអតីតកាលរបស់ខ្លួន Shaiyo Triple A Group បានអភិវឌ្ឍន៍ ទៅជាអ្នកផលិត និង អ្នកនាំចេញដ៏ធំបំផុតរបស់ពិភពលោកនៃកំទេចឈើ ដែលមាន គុណភាពខ្ពស់ ។ បន្ថែមពីលើហ្នឹង Shaiyo Triple A group ក៏មានចំនួនដ៏ធំបំផុតនៃ ជីវម៉ាស និង រោងចក្រឋាមពលកាកសំណល់រឹងក្រុងមួយចំនួន នៅក្នុងតំបន់អាស៊ាន និង កំពុងតែនាំមុខខាងអាជីវកម្មកសិកម្មដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញ ។

ចាប់ផ្តើមពីបទពិសោធន៍រួម និង ជំនាញអាជីពអស់រយៈជាង ៤០ឆ្នាំនៅក្នុងជួរមុខនៃ ឧស្សាហកម្មនេះ រួមបញ្ចូលបច្ចេកវិទ្យាជីវសាស្ត្រ អាជីវកម្មខាងកសិកម្មដែលត្រូវបាន គេបញ្ចូលយ៉ាងពេញលេញ វិស្វកម្ម ការបង្កើតឡើង ការតម្លើង និង ប្រតិបត្តិ រោងចក្រឋាមពល និងបណ្តាញច្រើនជាង ២.៥លានបណ្តាញកសិករ ដែល ជាប់កុងត្រា ដែលមានដើមឈើលូតលាស់យ៉ាងលឿន ក្រុមបានពង្រីកអាជីវកម្ម របស់ខ្លួន យ៉ាងរឹងមាំ ទាំងខាងក្នុងប្រទេស និង ខាងក្រៅប្រទេស រួមមានផ្នែកអាជីវកម្ម ១១ ។


អាជីវកម្មសិក្សាស្រាវជ្រាវ និង អភិវឌ្ឍន៍

Shaiyo Triple A ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនលំដាប់ពិភពដែលជោគជ័យ នៅក្នុងវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ។ ៤០ឆ្នាំនៃបទពិសោធន៍នៅក្នុងការសិក្សាស្រាវជ្រាវ និង ការអភិវឌ្ឍន៍នៃដើមឈើដែលលូតលាស់យ៉ាងលឿននិងតាមរយៈ សិល្បៈការបង្កាត់ពូជ និង អាគារផ្សាំ “ កូនឈើ Shaiyo ” ត្រូវបានបង្កើតឡើង និង ត្រូវបានគេទទួលយក យ៉ាងទូលំទូលាយថាជាការបង្កាត់ពូជរីកលូតលាស់លឿន និង ដើមឈើធន់នឹងសត្វល្អិត ហើយអាចរស់នៅបានទៅនឹងអាកាសធាតុផ្សេងៗ ។ លើសពីហ្នឹងទៅទៀត ក្រុមក៏ធ្វើ ការស្រាវជ្រាវ និង អភិវឌ្ឍន៍នៅក្នុងរុក្ខជាតិដែលអាចហូបបាន និង ដំណាំផ្តល់ថាមពល ដែលជាមូលដ្ឋានសម្រាប់ផលិតឋាមពលកកើតឡើងវិញនៅក្នុងអនាគត ។
อ่านรายละเอียด

អាជីវកម្មដើមឈើដែលរីកលូតលាស់លឿន

Shaiyo Triple A Group មានបទពិសោធន៍ និង ជំនាញច្រើនជាង ៤០ឆ្នាំនៅក្នុង ឧស្សាហកម្មដើមឈើដែលរីកលូតលាស់លឿន។កសិករជាប់កិច្ចសន្យា២.៥លាននាក់របស់យើងទទួលទិន្នផលខ្ពស់ពីកូនឈើ Shaiyo តាមរយៈកម្មវិធីគាំទ្រក្រុមហ៊ុនដែលអប់រំពួកគេ ស្តីអំពីការរៀបចំដី ការរៀបចំផែនការដាំដុះ ការថែរក្សា និង ការច្រូតយកផល ។ ផលិតផលប្រចាំឆ្នាំកូនឈើគុណភាពខ្ពស់ 300,000,000 របស់យើងបង្កើតឈើច្រើនជាង ២៤លានតោន និង បង្កើតអោយមានតំបន់ពណ៍បៃតងច្រើនជាង 1,000,000 Rais (180,000 ហិកតា) ។ រាល់ឆ្នាំតំបន់បៃតងទាំងអស់នេះនឹងស្រូបយកកាបូនឌីអុកស៊ីត ច្រើនជាង ២២ តោនហើយបញ្ចេញអុកស៊ីសែនច្រើនជាង ៣២ តោនដល់បរិយាកាស ។ ដូច្នេះ អាជីវកម្មដើមឈើលូតលាស់លឿនរបស់ Shaiyo Triple A មិនគ្រាន់តែបង្កើន ទ្រព្យសម្បត្តិដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយឥទ្ឋិពលផ្ទាំងកញ្ចក់ផងដែរ ដែល វាល្អសំរាប់មនុស្សលោក ។
อ่านรายละเอียด  


ផលិតផលពីដើមឈើកសិដ្ឋានៈ
អាជីវកម្មកំទេចឈើ

Shaiyo Triple A Group គឺជាអ្នកផលិត និង អ្នកនាំចេញធំបំផុតរបស់ពិភពលោក នៃកំទេចឈើដែលមានគុណភាពខ្ពស់ ។ តាមរយៈការសិក្សាស្រាវជ្រាវ និង ការអភិវឌ្ឍន៍ យ៉ាងហ្មត់ចត់កូនឈើ Shaiyo ធានាបង្កើតបណ្តូលឈើដែលមានគុណភាពខ្ពស់មាន ទិន្នផលបណ្តូលឈើខ្ពស់ និង ងាយស្រួលបំបែកចេញពីធាតុឈើពីបណ្តូលឈើ ដូច្នេះ ការកាត់បន្ថយការប្រើប្រាស់គីមី និង ពេលវេលានៅក្នុងដំណើរការបង្កើតបណ្តូលឈើ ។ សំរាប់ដំណើរការផលិតកម្ម ក្រុមហ៊ុនផ្តោតទៅលើការរីកចំរើនអន្តរជាតិ និង ការថែរក្សា ស្តង់ដារដែលអនុញ្ញាតអោយយើងបង្កើតកំទេចឈើដែលមានគុណភាពជាមួយនឹង ISO 9001 ។ ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់យើងសំរាប់ភាពល្អឥតខ្ចោះ និង គុណភាព បានធ្វើអោយអតិថិជនចូលចិត្តយើង ដែលមានមកពីប្រទេសជប៉ុន,កូរ៉េ,តៃវ៉ាន និង ចិន ។ រោងអាឈើ អោយទៅជាកំទេចឈើ និង រោងអាឈើច្រើនជាង ៣០នៅក្នុង បណ្តាញសម្ពន្ឋ័របស់ក្រុមហ៊ុនបង្កើតកំទេចឈើបានជាង ៤០,០០០ តោនក្នុងមួយថ្ងៃ ធ្វើអោយយើងជាអ្នកផលិតនិង អ្នកនាំចេញធំបំផុតនៃកំទេចឈើនៅក្នុងពិភពលោក ។

អាជីវកម្មកំទេចឈើ >អាជីវកម្មក្តារបន្ទះ អាជីវកម្មគ្រាប់ឈើ>អាជីវកម្មគ្រាប់ឈ

 

អាជីវកម្មផលិតផលដូង

ដើម្បីបង្កើតគ្រឹះដ៏រឹងមាំសំរាប់ឋាមពលកកើតឡើងវិញនាពេលអនាគត Shaiyo Triple A Group ប្តេជ្ញាចិត្តដើម្បីបង្កើតអាជីវកម្មប្រេងដូងដែលត្រូវបានគេបញ្ចូលយ៉ាងពេញលេញ ។ យើងបានប្រើអ្នកជំនាញរបស់យើង ក្នុងការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍រុក្ខជាតិពិសោធន៍ ជាមួយនឹងពពួករុក្ខជាតិផ្សេងៗ និង ពូជរុក្ខជាតិឋាមពលជាពិសេសដើមដូង និង ដំណាំឋាម ពលដទៃទៀត ។ យើងបានបង្កើតពូជដើមដូងដែលមានទិន្នផលប្រេងខ្ពស់ និងមាន លក្ខណៈសមរម្យសំរាប់ផលិតជីវម៉ាស៊ូតមានកំរិតថ្នាក់ខ្ពស់ដោយមានគោលដៅដើម្បីបង្កើន ស្ថិរភាពឋាមពលរបស់ប្រទេសជាតិ និង អាស៊ាន មិនប៉ះពាល់ដល់បរិស្ថាន និង ផ្តល់នូវការរីកចម្រើនប្រកបដោយនិរន្តរភាពដល់សហគមន៍ផងដែរ ។

อ่านรายละเอียด


អាជីវកម្មឋាមពល

• 8 Biomass power plants (80 MW)
• 1 municipal solid waste power plant (5 MW)
• 1 Natural Gas power plants (108 MW)

មូលដ្ឋានរឹងមាំរបស់ Shaiyo Triple A Group នៅក្នុងឧស្សហកម្មកសិកម្មដែល រួមបញ្ចូលគ្នា រួមជាមួយបទពិសោធន៍របស់យើងនៅក្នុងការបង្កើត និង ប្រតិបត្តិរោងចក្រ ឋាមពលជីវម៉ាសនៅក្នុងប្រទេសថៃអស់រយៈពេលជាង ៣០ ឆ្នាំ បានផ្តល់អោយយើងនូវ កិត្តិយសក្លាយជាអ្នកប្រតិបត្តិកររោងចក្រឋាមពលជីវម៉ាសប្រកបដោយប្រសិទ្ឋិភាពបំផុតនៅក្នុងតំបន់អាស៊ាន ។
បច្ចុប្បន្ននេះ Shaiyo Triple A Group មានរោងចក្រឋាមពលជីវម៉ាស ៨ និង រោងចក្រឋាមពលកាកសំណល់រឹងក្រុងមួយ(MSW)នៅក្នុងប្រទេសថៃ ជាមួយនឹង សមត្ថភាពរួមបញ្ចូលគ្នា ៨៥ មេហ្គាវ៉ាត ។ ទាំងនេះរួមបញ្ចូលទាំងរោងចក្រឋាមពល Shaiyo ចាន់បុរី, រោងចក្រឋាមពល Shaiyo សូរិន,រោងចក្រឋាមពល Shaiyo នគរសីម៉ា,រោងចក្រកាកសំណល់រឹងក្រុង Shaiyo ណាម ផុង ។ សមត្ថភាពបង្កើតអាចថយ ចុះការនាំចូលប្រេងម៉ាសូតបាន ២២១លានលីត្រក្នុង ១ ឆ្នាំស្មើនឹង ៦,៨៥១លានបាត។ ដើម្បីប្រៀបធៀបវាជាមួយប្រភពធម្មជាតិសំខាន់ដទៃទៀត ឋាមពលដែលបង្កើតឡើងអាច កាត់បន្ថយការប្រើប្រាស់ឧស្មន័ធម្មជាតិបាន ៣១៤លានគីឡូក្នុង ១ ឆ្នាំ ដែលស្មើនឹង ៦,៩០៨លានបាត ។ ដូច្នេះ ជំនួសអោយការបង់ប្រាក់សម្រាប់ការនាំចូលប្រេងឥន្ឋនៈ ហ្វូស៊ីល មូលនិធិអាចត្រូវបានពង្រីកទៅដល់កសិករតាមជនបទ ជំរុញអោយមានកំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់សហគមន៍កើនច្រើនជាង ៩,៣៥០ លានបាត នៅក្នុង១ឆ្នាំ ។

ដោយសារតែតំបន់អាស៊ានមានសេដ្ឋកិច្ចកសិកម្មធំ,អគ្គីសនីជីវម៉ាសដែលត្រូវបាន បង្កើតឡើងគឺជាវិធីដែលល្អបំផុតដើម្បីធ្វើអោយប្រាកដថា មានស្ថិរភាពឋាមពលននៅក្នុង តំបន់ ។ សម្រាប់ហេតុផលនេះ Shaiyo Triple A មានផែនការបង្កើតរោងចក្រជីវម៉ាសជា ច្រើនជាមួយនឹងសមត្ថភាពសរុបដែលត្រូវបានកំនត់គោលដៅ ៨៤០ មេហ្កាវ៉ាត់ ។

បន្ថែមពីលើនេះ Shaiyo Triple A Group បានបង្កើតឡើងផងដែរនូវរោងចក្រ ឧស្មន័ធម្មជាតិមានកំរិត ១០៨មេហ្កាវ៉ាត់ដែលអាចផ្តល់ឋាមពលអគ្គីសនីដល់ បណ្តាញ និង រោងចក្រក្បែរៗហ្នឹង ។

 

អាជីវកម្ម EPC, O&M

វាត្រូវបានគេទទួលយកយ៉ាងទូលំទូលាយ ថារោងចក្រឋាមពលជីវម៉ាសបានផលិត និង តំឡើងដោយ Shaiyo Triple A នៅក្រោមឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ឋាមពល ជាន់ខ្ពស់ចំកាត់ (Advance Energy Development (AED) co., ltd ) គឺជារោងចក្រឋាមពលជីវម៉ាសប្រកបដោយប្រសិទ្ឋិភាពបំផុតនៅក្នុងតំបន់អាស៊ាន។

២០ឆ្នាំនៃបទពិសោធន៍អាជីពរបស់យើងបានជួយអោយយើង គ្រប់គ្រង និង ប្រតិបត្តិរោងចក្រឋាមពលដោយសន្សំសំចៃ និងប្រកបដោយប្រសិទ្ឋិភាព ។ វិសាលភាព ការងាររបស់ក្រុមហ៊ុនត្រូវបានដាក់បញ្ចូលយ៉ាងពេញលេញរួមបញ្ចូលទាំង ការវាយតម្លៃ គម្រោង,ការអភិវឌ្ឍន៍គម្រោង,ការរៀបចំគម្រោង,គម្រោងរចនាវិស្វរកម្ម,លទ្ឋកម្មម៉ាស៊ីន,ការសាងសង់រោងចក្រ,ការតម្លើង, ការដាក់បញ្ឈរអោយត្រង់ឡើង,ការដាក់អោយដំណើរការ, ប្រតិបត្តិការ, និង ការថែរក្សា ។ តាមពិត បច្ចេកវិទ្យារោងចក្រជីវម៉ាសរបស់ AED គឺដំបូងគេ នៅក្នុងតំបន់អាស៊ានដែលអាចដំណើរការជាមួយនឹងចំណុះសំណើមឥន្ឋនៈអតិបរិមា រហូត ដល់ ៦៥%

អាជីវកម្មស៊ីវិល និង ការសាងសង់ >អាជីវកម្មអចលទ្រព្យ >

អាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និង ភស្តុភារ

Shaiyo Triple A Group ផ្តល់នូវបណ្តាញនៃសេវាកម្មដឹកជញ្ជូនធំបំផុតនៅក្នុង ប្រទេសថៃរួមមានការដឹកជញ្ជូនតាមសមុទ្រ និង ផ្លូវគោក ។ កន្លែងរបស់ក្រុមហ៊ុនរួមមាន កំពង់ផែសមុទ្រជ្រៅ ២ កន្លែង និង កំពង់ផែនៅទន្លេមួយកន្លែងនៅក្នុងប្រទេសថៃ ។ កំពង់ផែសមុទ្រជ្រៅឋិតនៅកំពង់ផែ ឡាមចាបាង (Laemchabang) នៅក្នុងតំបន់ ស្រី រ៉ាចា ខេត្ត ឈុនបុរី និង នៅតំបន់ បាងបាចុង ខេត្ត ចាចឿងសៅ ។ កំពង់ផែទន្លេឋិតនៅ តំបន់ បាងសាយ ក្នុង ខេត្តអាយុធ្យា ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានកំពង់ផែ សមុទ្រជ្រៅផងដែរនៅតំបន់ Hue ប្រទេសវៀតណាម ។
អស់រយៈពេល ៤០ឆ្នាំមកហើយ យើងបានផ្តល់សេវាកម្មដល់អតិថិជនរបស់យើង ប្រកបដោយវិជ្ជាជីវៈ និង ប្រសិទ្ឋិភាព ។ សេវាកម្មទាំងអស់នេះរួមបញ្ចូលការដឹកជញ្ជូនតាម ផ្លូវគោកនៅទូទាំងប្រទេសថៃ,ឡាវ,កម្ពុជា និង វៀតណាម ក៏ដូចជាផ្គត់ផ្គង់កប៉ាល់ទំនិញ សំរាប់បញ្ចូនឆ្លងទ្វីប។ បច្ចុប្បន្ននេះ Shaiyo Triple A Group បំរើអតិថិជនរបស់ខ្លួនជាមួយ ឡានធំៗច្រើនជាង១០០០ឡានដែលបំពាក់យ៉ាងពេញលេញជាមួយបច្ចេកវិទ្យាទំនើបដែល គ្រប់គ្រងដោយប្រពន្ឋ័ តាមដាន GPS និង បជ្ឈមណ្ឌលសេវាកម្មទូរសព្ទ័ ២៤ ម៉ោង ។

1) Shaiyo Idustrial Park Chonburi
2) Shaiyo Industrial Park Chachoengsao
3) Shaiyo Industrial Park Nakon Ratchasima
4) Shaiyo Industrial Park Udon Thani

อ่านรายละเอียด  

 

សេវាកម្មជ្រើសរើសធនធានមនុស្ស និង ការជ្រើសរើស

ក្រុម Shaiyo Triple A ផ្តល់សេវាកម្មជ្រើសរើសដោយប្រើបច្ចេកទេសនិង វិធីសាស្ត្រទំនើប ។ យើងជឿជាក់យ៉ាងហ្មត់មាំថា វាគឺជាការងាររបស់យើងដើម្បីធ្វើអោយ ប្រាកដថា បុគ្គលិកដែលត្រូវបានជ្រើសរើសមកគឺមានគុណសម្បត្តិខ្ពស់ និង ស៊ីជាមួយនឹង តម្រូវការរបស់អតិថិជនយើង ។

อ่านรายละเอียด  

 

សេវាកម្មជ្រើសរើសធនធានមនុស្ស និង ការជ្រើសរើស

ក្រុម Shaiyo Triple A ផ្តល់សេវាកម្មជ្រើសរើសដោយប្រើបច្ចេកទេសនិង វិធីសាស្ត្រទំនើប ។ យើងជឿជាក់យ៉ាងហ្មត់មាំថា វាគឺជាការងាររបស់យើងដើម្បីធ្វើអោយ ប្រាកដថា បុគ្គលិកដែលត្រូវបានជ្រើសរើសមកគឺមានគុណសម្បត្តិខ្ពស់ និង ស៊ីជាមួយនឹង តម្រូវការរបស់អតិថិជនយើង ។

សេវាកម្មជ្រើសរើសធនធានមនុស្ស និង ការជ្រើសរើស សេវាកម្មបណ្តុះបណ្តាល និង ការអភិវឌ្ឍន៍ធនធានមនុស្ស អាជីវកម្មសំណុំបែបបទអនុញ្ញាត្ត និង ការបង្កើតក្រុមហ៊ុន


អាជីវកម្មពាណិជ្ជកម្មអន្តរជាតិ និង ការនាំចេញ

Shaiyo Triple A Group គឺជាអ្នកផលិត និង អ្នកចែកចាយអង្ករដែលមាន គុណភាពខ្ពស់សំរាប់ សុខភាពនិង សម្រស់ ។ ជាមួយនឹង បទពិសោធន៍ជាង ៤០ឆ្នាំនៅក្នុងឧស្សាហកម្មកសិកម្មដែលត្រូវបានបញ្ចូលយ៉ាងពេញលេញជាអ្នកនាំ ចេញអង្ករ និង ដំឡូងមីលំដាប់លេខមួយរបស់ពិភពលោកនិង ការគំាទ្រពីការសិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ខ្លួន Shaiyo Triple A group បានបង្កើតពី អ្នកនាំអង្ករចេញទីផ្សារក្នុងស្រុកទៅអ្នកនាំចេញម្សៅដំបូង និង អង្ករធំជាងគេនៅក្នុង ពិភពលោក ។ បច្ចុប្បន្ននេះ Shaiyo Triple A គឺជាអ្នកនាំចេញកំទេចឈើដែល មានគុណភាពខ្ពស់ធំជាងគេនៅក្នុងពិភពលោក ។ ក្រុមបានបង្កាត់ពូជអង្ករដែល មានគុណភាពខ្ពស់យ៉ាងជោគជ័យដែលស៊ីជាមួយនឹង ចំណូលចិត្តរបស់អតិថិជន នៅក្នុងអាស៊ីក៏ដូចជាអាមេរិកខាងជើង,អាមេរិកខាងត្បូង, អឺរ៉ុប, អាហ្រ្វិក និង អូស្ត្រាលី ។

បន្ថែមពីលើនេះ ក្រុមបានបង្កើតឡើងមជ្ឈមណ្ឌលការសិក្សាស្រាវជ្រាវ និង ការអភិវឌ្ឍន៍សម្រាប់ដំណាំហូបនិង បានសហការជាមួយ អង្គភាពអភិវឌ្ឍន៍ បច្ចេកវិទ្យា និង វិទ្យាសាស្ត្រជាតិ(NSTDA) និង មហាវិទ្យាល័យ Kasetsart ក្នុងការបង្កាត់ពូជស្រូវសំរាប់សុខភាព និង សម្រស់ អោយមានច្រើនផលិតផល ។


ការនាំចេញ,ការចែកចាយ និង ការសេវាកម្មបន្ទាប់ពីលក់ឡាននិង ម៉ាស៊ីនធុនធ្ងន់ ។ ការចែកចាយ និង ដំឡើងគ្រឿងចក្រម៉ាស៊ីនសំរាប់រោងចក្រ ។ ការចែកចាយ និង ការដំឡើង, ការដាក់អោយដំណើរការ និង សេវាកម្ម បន្ទាប់ពីលក់ចំហាយទុរប៊ីនសំរាប់រោងចក្រឋាមពល ។

 

Shaiyo Triple A នៅក្នុងអាជីវកម្មវិនិយោគក្រៅប្រទេស

ពេល Shaiyo Triple A Group ពង្រីកអាជីវកម្មរបស់ខ្លួនក្រៅប្រទេស វានាំបច្ចេកវិទ្យា និង បទពិសោធន៍ជាមួយនឹងការពង្រីករបស់ខ្លួនផងដែរ ។

តាមរយៈបណ្តាញផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសថៃ និងបណ្តាញអតិថិជនដ៏ធំ ផងដែរនៅក្រៅប្រទេស ក្រុមហ៊ុនអាចក្លាយទៅជាអ្នកផលិតនិងអ្នកនាំចេញផលិតផលអង្ករ និង ឈើលេខមួយរបស់ពិភពលោក ។ លើសពីនេះទៀត ក្រុមក៏ជាផ្នែកមួយនៃរោងចក្រ ឋាមពលជីវម៉ាសនិងក្រុមហ៊ុនអចលនទ្រព្យនាំមុខគេនៅក្នុងតំបន់អាស៊ាន ។ សំរាប់ ហេតុផលទាំងនេះ Shaiyo Triple A ត្រូវបានអញ្ជើញអោយទៅវិនិយោគនៅក្នុងទីផ្សារក្រៅ ប្រទេសដូចជា ប្រទេសចិន,វៀតណាម,ឡាវ,កម្ពុជា,ភូមា,ហ្វីលីពីន,ម៉ាឡេស៊ី និង ប្រទេស អូស្ត្រាលី ។

នៅក្នុងប្រទេស វៀតណាម ទីស្នាក់ការកណ្តាល និង រោងចក្រ របស់ Shaiyo Triple A ឋិតនៅក្នុងខេត្ត Thua Thien Hue,ខេត្ត Binh Dinh និង ខេត្ត Quang Tri ។ សំរាប់ប្រទេសឡាវ ទីស្នាក់ការកណ្តាលឋិតនៅខេត្ត សាក់វណ្ណាខេត ។

อ่านรายละเอียด