អាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និង ភស្តុភារ

Shaiyo Triple A Group ផ្តល់នូវបណ្តាញនៃសេវាកម្មដឹកជញ្ជូនធំបំផុតនៅក្នុង ប្រទេសថៃរួមមានការដឹកជញ្ជូនតាមសមុទ្រ និង ផ្លូវគោក ។ កន្លែងរបស់ក្រុមហ៊ុនរួមមាន កំពង់ផែសមុទ្រជ្រៅ ២ កន្លែង និង កំពង់ផែនៅទន្លេមួយកន្លែងនៅក្នុងប្រទេសថៃ ។ កំពង់ផែសមុទ្រជ្រៅឋិតនៅកំពង់ផែ ឡាមចាបាង (Laemchabang) នៅក្នុងតំបន់ ស្រី រ៉ាចា ខេត្ត ឈុនបុរី និង នៅតំបន់ បាងបាចុង ខេត្ត ចាចឿងសៅ ។ កំពង់ផែទន្លេឋិតនៅ តំបន់ បាងសាយ ក្នុង ខេត្តអាយុធ្យា ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានកំពង់ផែ សមុទ្រជ្រៅផងដែរនៅតំបន់ Hue ប្រទេសវៀតណាម ។
អស់រយៈពេល ៤០ឆ្នាំមកហើយ យើងបានផ្តល់សេវាកម្មដល់អតិថិជនរបស់យើង ប្រកបដោយវិជ្ជាជីវៈ និង ប្រសិទ្ឋិភាព ។ សេវាកម្មទាំងអស់នេះរួមបញ្ចូលការដឹកជញ្ជូនតាម ផ្លូវគោកនៅទូទាំងប្រទេសថៃ,ឡាវ,កម្ពុជា និង វៀតណាម ក៏ដូចជាផ្គត់ផ្គង់កប៉ាល់ទំនិញ សំរាប់បញ្ចូនឆ្លងទ្វីប។ បច្ចុប្បន្ននេះ Shaiyo Triple A Group បំរើអតិថិជនរបស់ខ្លួនជាមួយ ឡានធំៗច្រើនជាង១០០០ឡានដែលបំពាក់យ៉ាងពេញលេញជាមួយបច្ចេកវិទ្យាទំនើបដែល គ្រប់គ្រងដោយប្រពន្ឋ័ តាមដាន GPS និង បជ្ឈមណ្ឌលសេវាកម្មទូរសព្ទ័ ២៤ ម៉ោង ។

 


អាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និង ភស្តុភារ

http://www.aal.shaiyo-aa.com